ភ្នំពេញ ៖
បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗបន្ទាប់ពីបើករថយន្តលឿនមិនបានប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញឈប់នៅលើដងផ្លូវមិនដាក់ភ្លើងសញ្ញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង ១២:១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ វិមានឈ្នះឈ្នះ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញពណ៌សមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-2532 បានឈប់ចតនៅលើដងផ្លូវមហាវិថីឈ្នះឈ្នះ ទាំងមិនដាក់ភ្លើងសញ្ញ ខណះតៃកុងចូលទៅហូបមីឆាមួយយភ្លែត ក្រោយមកស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ប្រផេះ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមិនបានមើលមុខ ស្រាប់តែរេចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទំនិញយ៉ាងពេញទំហឹងបណ្តាលឲ្យកៀបជាប់រងការខូចខាតធ្ងន់ធ្ងរ ចំណែកតៃកុងត្រូវបានពលរដ្ឋជួយសង្រ្គោះយកចេញមកក្រោយដោយសុវត្ថិភាពរួចទាក់ទងទៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកតៃកុងរថយន្តធន់ធំបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សារទុកជាបណ្តោះអាសន្ន រងចាំការដោះស្រាយគ្នានៅពេលក្រោយ៕