កាលពីពេលថ្មីៗនេះមានករណីបុរសជនជាតិចិនបានប្រើអំពើហិង្សាទៅលើនារីភេទទីបីម្នាក់នៅម្តុំសង្កាត់ទន្លេបាសាក់ កំពុងមានការផ្ទុះជាខ្លាំងពេញបណ្តាញសង្គម។ មូលហេតុដែលបណ្តាលឱ្យកើតមានជាអំពើហិង្សា ក៏ដោយសារតែបុរសជនជាតិចិនខាងលើ បានរកសេវាកម្មខាងក្រៅ និងបានឆាតត្រូវរ៉ូវគ្នាជាមួយនារីម្នាក់ លុះមកដល់កន្លែងណាត់ជួបបែរជាស្ត្រីរូបនោះគឺជានារីភេទទីបីទៅវិញ ទើបមានការផ្ទុះឆោឡោ ហើយអ្នកនិយមលេងបណ្តាញសង្គមក៏បាននាំគ្នានិយាយចំអន់លេងថា “កុម្ម៉ង់ Oyster បាន Hotdog អ្នកណាមិនខឹង”។
យ៉ាងណាមិញ យ៉ុងយ៉ុង ដែលជាបេក្ខភាពប្រកួតក្នុងកម្មវិធី Miss Queen Cambodia 2025 បានផ្ទុះប្រតិកម្មជាខ្លាំងទៅលើសម្តីលេងសើចរបស់សាធារណៈជនមួយចំនួននោះ។ យ៉ុងយ៉ុង បាននិយាយថា អ្នកដែលគ្មានសមាជិកក្នុងគ្រួសារកើតមកជាភេទទីបី គ្មានថ្ងៃយល់អារម្មណ៍មួយហ្នឹងឡើយ។ កញ្ញាបន្ថែមទៀតថា បើទោះបីជាកើតមកជាភេទអ្វីក៏ដោយ សំខាន់មានសតិសម្បជញ្ញៈ ចេះគិតវែងឆ្ងាយ និងមានគំនិតចេះរកស៊ីជាដើម។
ដោយឡែកជុំវិញពាក្យ “កុម្ម៉ង់ Oyster បាន Hotdog” នេះវិញ យ៉ុងយ៉ុង ក៏បានបញ្ជាក់ច្បាស់ៗដែរថា សម័យនេះសម័យ២០២៥ហើយ អ៊ីចឹងបើគេចង់កែភេទ គ្មានអ្នកណាម្នាក់ទុក Hotdog ទៀតនោះទេ៕