ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងជាម្ចាស់ជើងឯក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រាចសម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកកម្ពុជា ។
ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល និងប្រធានគណៈប្រតិភូដឹកនាំក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានមានប្រសាសន៍នៅទីលានបាល់ទាត់ដំរីសថា ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាលធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League រដូវកាល២០២៥ នឹងចាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
គួររឡលឹកថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយមាន ២ ប្រភេទវិញ្ញាសា គឺ វិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។