ក្រោយពេលដើររួមគ្នាច្រើនជាង ១០ ឆ្នាំមកនេះ សមាជិកពីរនាក់មកពីក្រុមចម្រៀង រ៉េដ វ៉ែលវ៉េត (Red Velvet) វ៉េនឌី (Wendy) និង យេរី (Yeri) បានប្រកាសចែកផ្លូវគ្នាជាមួយផលិតកម្ម SM Entertainment ជាផ្លូវការហើយ ក្រោយពេលកុងត្រាពិសេសរបស់ពួកគេ បានអស់កាលពីថ្ងៃទី ៤ ខែមេសា កន្លងទៅនេះ។

ជាមួយគ្នានេះ SM Entertainment បានចេញមកប្រកាសថា កុងត្រាពិសេសរបស់ តារាចម្រៀងស្រីទាំងពីររូបខាងលើនេះបានអស់ហើយ ប៉ុន្តែទោះបីជាពួកគេមិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មបន្តទៀតក្តី ក៏ពួកគេនៅតែអាចចូលរួមសកម្មភាពផ្សេងៗក្នុងនាមជា រ៉េដ វ៉ែលវ៉េត (Red Velvet) ដូចដើម។

គួរឱ្យដឹងថា វ៉េនឌី (Wendy) បានបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុម រ៉េដ វ៉ែលវ៉េត (Red Velvet) នៅអំឡុងខែសីហា ឆ្នាំ ២០១៤ ខណៈពេលដែលយេរី Yeri បានចូលជាសមាជិកផ្លូវការនៅអំឡុងខែមីនា ឆ្នាំ ២០១៥ ដោយក្នុងនោះ វ៉េនឌី (Wendy) និង យេរី Yeri មានសមិទ្ធផលការងារជាច្រើនទាំងនៅក្នុងឧស្សាហកម្មតន្ត្រី ភាពយន្ត និងពិធីការិនី ជាដើម៕