ដូនជីជនជាតិប្រេស៊ីល ឈ្មោះ អ៊ីណា កាណាប៉ារូ ឡូកាស (Inah Canabarro Lucas) បានទទួលមរណភាពកាលពីថ្ងៃពុធ ទី30 ខែមេសា ក្នុងជន្មាយុ 116 ឆ្នាំ។  កើតនៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 1908 លោកយាយ ត្រូវបានពិភពលោកទទួលស្គាល់ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីល និងពិភពលោក។ លោកយាយ ឡូកាស ក៏ត្រូវបានចាត់ទុកជាមនុស្សចាស់បំផុតទី 20 ដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។