លោកប្រធានាធិបតីប្រទេស អារ៉ាប់រួម សិក មូហាមេដ ប៊ីន ហ្សេយ៉េដ អាល់ ណាយ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) បាននិយាយថា ប្រទេសអារ៉ាប់រួម មានបំណងចង់បន្តពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជាមួយនឹងការសន្យាវិនិយោគទឹកប្រាក់ចំនួន 1.4 ពាន់ពាន់លានដុល្លារ។ លោកប្រធានាធិបតីអារ៉ាប់រួម បានបន្តថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តសន្តិសុខរយៈពេលវែងទាំងពីរនេះ បាន "រីកចម្រើនគួរឲ្យកត់សម្គាល់" ចាប់តាំងពីលោកប្រធានាធិបតី ត្រាំ ចូលកាន់តំណែង។ ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ បាននិយាយថា "សហរដ្ឋអាមេរិក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ឲ្យសាកសមនឹងការវិនិយោគនេះ"។ គួរបញ្ជាក់ផងដែរថា ប្រទេសអារ៉ាប់រួម និងសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌបច្ចេកវិទ្យា ដែលរំពឹងថានឹងចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដែលនឹងអាចផ្តល់ឲ្យទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) ពង្រីកលទ្ធភាពប្រើប្រាស់បន្ទះឈីបឆ្លាតវៃ ឬ Ai កម្រិតខ្ពស់ពីសហរដ្ឋអាមេរិក។