យ៉ាងហោចណាស់មនុស្ស 21 នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាយវ៉េដែលតភ្ជាប់រដ្ឋ Oaxaca និងរដ្ឋ Puebla របស់ប្រទេសម៉ិកស៊ិកូ។ យោងតាមអាជ្ញាធរ ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងរថយន្តចំនួន 3 គ្រឿង នៅពេលដែលរថយន្តដឹកស៊ីម៉ងត៍ ព្យាយាមវ៉ាជែងរថយន្តផ្សេងទៀត នឹងបានឆ្លងចូលផ្លូវបញ្ជ្រាសទិសគ្នា ទៅបុករថយន្តក្រុងមួយគ្រឿង និងរថយន្តដឹកអ្នកដំណើរមួយគ្រឿងទៀត។ គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុដ៏សាហាវបែបនេះ ក៏ធ្លាប់កើតមានកាលពីខែមីនាកន្លងទៅ ដោយមនុស្សយ៉ាងហោចណាស់ 11 នាក់បានស្លាប់ និងកាលពីឆ្នាំ 2023 មានមនុស្សយ៉ាងហោចណាស់ 29 នាក់ បានស្លាប់។