បុគ្គលិកស្ថានទូតអ៊ីស្រាអែល 2 នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅសារមន្ទីរ ខេភីថល ជូវីស (Capital Jewish) ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធ ទី21 ខែឧសភា ខណៈដែលជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន។ យោងតាមរបាយការណ៍ បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានបាញ់សម្លាប់ ដោយជនសង្ស័យម្នាក់ដែលបានស្រែកថា "ដោះលែងប៉ាឡេស្ទីន ដោះលែងប៉ាឡេស្ទីន" បន្ទាប់ពីត្រូវចាប់ខ្លួន។ ភ្លាមៗនោះ ស្ថានទូតអ៊ីស្រាអែលមិនបានឆ្លើយតបចំពោះការស្នើសុំអធិប្បាយជុំវិញខ្មាន់កាំភ្លើង ជនរងគ្រោះ ឬហេតុផលនៅពីក្រោយការបាញ់ប្រហារនេះនោះទេ។