រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី15 ខែឧសភាថា សមាជិកអង្គការណាតូទាំងអស់ នឹងយល់ព្រមលើគោលដៅនៃការចំណាយស្មើនឹង 5% នៃចំនួនផលិតផលក្នុងស្រុកសរុបរបស់ពួកគេ សម្រាប់វិស័យការពារជាតិសម្រាប់ទសវត្សរ៍ក្រោយ។ គោលដៅចំណាយលើវិស័យការពារជាតិបច្ចុប្បន្នរបស់អង្គការណាតូ គឺត្រឹមតែ 2% នៃចំនួនផលិតផលក្នុងស្រុកសរុបតែប៉ុណ្ណោះ ជាគោលដៅដែលសមាជិកប្រមាណ 22 ប្រទេសក្នុងចំណោមសមាជិក 32 របស់ខ្លួនអាចសម្រេចបាន ប៉ុន្តែមេដឹកនាំនៃប្រទេសសមាជិកអង្គការណាតូជាច្រើនបាននិយាយថា គោលដៅបច្ចុប្បន្ននេះ គឺស្ថិតក្នុងកម្រិតទាបពេក និងលើកឡើងពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្រ្គាមឈ្លានពានលើប្រទេសអ៊ុយក្រែននោះ។ ប្រធានអង្គការណាតូ លោក ម៉ាក រ៉ូដ (Mark Rutte) បានស្នើវិធីសាស្រ្តពីរយ៉ាងដើម្បីបំពេញតាមការអំពាវនាវ 5% របស់លោកប្រធានាធិបតី ត្រាំ ដោយស្នើឲ្យសម្ព័ន្ធមិត្តចំណាយ 3.5% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិ និង 1.5% បន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងប្រពន្ធ័សន្តិសុខតាមអ៊ីនធឺណិត។