លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីយូរជាងគេ ចាប់តាំងពីមេដឹកនាំសហភាពសូវៀត លោក ចូសេហ្វ ស្តាលីន បាននិយាយថា លោកតែងតែគិតពីអ្នកស្នងតំណែងរបស់លោក និងបាននិយាយថា អាចនឹងមានការប្រកួតប្រជែងរវាងបេក្ខជនមួយចំនួន។ លោកប្រធានាធិបតី ពូទីន អតីតមន្ត្រី KGB ដែលត្រូវបានប្រគល់តំណែងជាប្រធានាធិបតីនៅចុងឆ្នាំ 1999 នោះ បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ 1999 ដល់ឆ្នាំ 2008 បន្ទាប់មកជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ 2012 នឹងជាប្រធានាធិបតីពីឆ្នាំ 2012 រហូតដល់បច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ពូទីន មិនមានអ្នកស្នងតំណែងច្បាស់លាស់នៅឡើយទេ តែបើយោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតីមិនអាចបំពេញភារកិច្ចបាននោះ នាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ី បច្ចុប្បន្នដែលជាលោក មីខាយ មីស៊ូសទីន (Mikhail Mishustin) នឹងឡើងកាន់តំណែងជាប្រធានាធិបតី។