យោងតាមសេចក្តីថ្លែងការណ៍ពីមន្ត្រីក្រុមហាម៉ាសបានឲ្យដឹងថា យោធាអ៊ីស្រាអែលកំពុងគ្រប់គ្រងប្រមាណ 77 ភាគរយនៃតំបន់ហ្គាហ្សា តាមរយៈប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ខ្លួន ដែលបានជំរុញឲ្យមានការផ្លាស់ទីលំនៅដ៏ធំនៅទូទាំងតំបន់។ មន្ត្រីក្រុមហាម៉ាសបានចោទប្រកាន់យោធាអ៊ីស្រាអែល ថាបានប្រើប្រាស់ការវាយលុកតាមផ្លូវគោក ការកាន់កាប់ទឹកដី ការវាយប្រហារទម្លាក់គ្រាប់បែក និងការបង្ខំឲ្យពលរដ្ឋប៉ាឡេស្ទីនផ្លាស់ទីលំនៅ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការណ៍ភ្លាមៗលើគ្រោះមហន្តរាយនេះ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃការវាយប្រហារទ្រង់ទ្រាយធំរបស់អីស្រាអែលលើតំបន់ហ្គាហ្សាកាលពីខែតុលា ឆ្នាំ 2023 មក ប្រជាជនប៉ាឡេស្ទីនប្រមាណ 54.000 នាក់ហើយបានស្លាប់បាត់បង់ជិវិត និងប្រមាណ 123.000 នាក់ ទៀតរងរបួស។