កម្ពុជាត្រូវបានជ្រើសរើសរៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup ឆ្នាំ ២០២៦

Sports • May 05, 2025
 កម្ពុជាត្រូវបានជ្រើសរើសរៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup ឆ្នាំ ២០២៦

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃទី១ ឧសភា បានប្រកាសថា កម្ពុជាស្ថិតក្នុង ចំ ណោម ១០ប្រទេសដទៃទៀត នឹងរៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ យុវជន អាយុក្រោម ២៣ឆ្នាំ Asian Cup ឆ្នាំ២០២៦។ ការប្រកួតវគ្គជម្រុះនេះ នឹងធ្វើឡើងចាប់ពីថ្ងៃ ទី១ ដល់ថ្ងៃទី៩ ខែកញ្ញា ដោយមានក្រុមយុវជនចំនួន ៤៤ ទូទាំងទ្វីបអាស៊ីចូលរួម។ ក្រៅពីកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត ប្រទេសត្រូវបានជ្រើសរើសចំនួន ១០ផ្សេង ទៀតរួមមាន ចិន, ហ្ស៊កដានី, កៀហ្ស៊ីស៊ីស្ថាន, កាតា, តាជីគីស្ថាន, អេម៊ីរ៉ាត់អារ៉ាប់រួម ខណៈក្រុមតំបន់អាស៊ានរួមមាន ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ ការចាប់ ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតវគ្គជម្រុះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ឧសភា។

ក្រុមយុវជនទាំង ៤៤ នឹងត្រូវបែងចែកចេញជា ១១ពូល ក្នុងមួយពូលមាន ៤ក្រុម ហើយត្រូវ បែងចែកការប្រកួត ទៅតាមប្រទេសដែលត្រូវបានជ្រើសរើស ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំ ការ ប្រកួត។ ក្រុមចំណាត់ថ្នាក់លេខ ១ តាមពូលទាំង ១១ និងក្រុមចំណាត់ថ្នាក់លេខ ២ ល្អចំ នួន ៤ក្រុម នឹងត្រូវឆ្លងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅប្រទេស អារ៉ាប៊ី សាអូឌីត ហើយក្រុមយុវជនអារ៉ាប៊ីសាអូឌីតអាយុក្រោម ២៣ឆ្នាំ ជាប់ទៅវគ្គបន្តដោយស្វ័យ ប្រវត្តិ ក្នុងនាមជាម្ចាស់ផ្ទះ។កាលពីព្រឹត្តិការណ៍បាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំ ទ្វីបអាស៊ី ឆ្នាំ ២០២៤ ក្រុមកម្ពុជា អាយុក្រោម ២៣ឆ្នាំ មិនអាចឆ្លងផុតវគ្គជម្រុះបានឡើយ កាលនោះកម្ពុជាស្ថិតនៅចំណាត់ ថ្នាក់លេខ ២ ក្នុងពូល J ដែលមានក្រុមខ្លាំងអារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោល។ កាល នោះក្រុមអាយុក្រោម ២៣ឆ្នាំ កម្ពុជាប្រកួតចាញ់អារ៉ាប៊ីសាអូឌីត ស្មើទល់នឹងលីបង់ និង ឈ្នះម៉ុងហ្គោល៕









x Enlarged Image