បាត់ដំបង
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនបន្ទាប់ពីរួបគេធ្វើសកម្មភាពដោយយកកាំបិតខ្វែវកាប់ទៅលើបុរសម្នាក់ក្រោយមានទំនាស់ពាក្យសម្តីគ្នា។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២១និង៥០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឹម រ៉ាវីត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅចំណុចកើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ប៉ិល ណារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ/សង្កាត់ខាងលើ បណ្តាលរងរបួសត្រង់កែងដៃខាងឆ្វេង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាងកាំបិតខ្វែវដងឈើ០១ដើមត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕