ឆ្មាំសមុទ្រប្រទេសចិនបញ្ចេញវីដេអូបង្ហាញពីសកម្មភាពខុសច្បាប់របស់នាវាហ្វីលីពីន

International • May 23, 2025
ឆ្មាំសមុទ្រប្រទេសចិនបញ្ចេញវីដេអូបង្ហាញពីសកម្មភាពខុសច្បាប់របស់នាវាហ្វីលីពីន

កាលពីថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភា ឆ្មាំសមុទ្រប្រទេសចិន បានចេញផ្សាយវីដេអូពីសកម្មភាពដែលខ្លួនបានធ្វើ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់នាវាហ្វីលីពីន នៅជិតតំបន់ថ្មប៉ប្រះទឹក ជូប៊ី (Zhubi) ទីស៊ៀន (Tiexian) របស់ប្រទេសចិន។ ឆ្មាំសមុទ្រប្រទេសចិន បានថ្កោលទោសសកម្មភាពខុសច្បាប់របស់ប្រទេសហ្វីលីពីន ដោយហៅសកម្មភាពនេះ ថាជាការរំលោភលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ព្រមទាំងជំរុញឲ្យប្រទេសហ្វីលីពីន បញ្ឈប់ការរំលោភបំពានបែបនេះជាបន្ទាន់។ អ្នកនាំពាក្យឆ្មាំសមុទ្រប្រទេសចិន លោក លីវ ទីជុន (Liu Dejun) បាននិយាយថា បុគ្គលិកអនុវត្តច្បាប់ បានចាត់វិធានការប្រឆាំងនឹងនាវាហ្វីលីពីន ដែលចតនៅលើថ្មប៉ប្រះទឹក និងបានដោះស្រាយស្ថានការណ៍ប្រកបដោយវិជ្ជាជីវៈ ស្តង់ដារ សមហេតុផល និងតាមផ្លូវច្បាប់។ លោក លីវ បានបន្តថា ប្រទេសចិនកាន់កាប់អធិបតេយ្យភាពដែលមិនអាចប្រកែកក្នុងតំបន់នេះ សកម្មភាពរបស់ប្រទេសហ្វីលីពីន បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន រំលោភលើ "សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅតំបន់សមុទ្រចិនខាងត្បូង" និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសចិន ជំរុញឲ្យភាគីហ្វីលីពីនបញ្ឈប់ការរំលោភបំពានបែបនេះជាបន្ទាន់ ព្រមទាំងព្រមានថា ឆ្មាំសមុទ្រប្រទេសចិន នឹងបន្តសកម្មភាពអនុវត្តច្បាប់របស់ខ្លួន ដើម្បីការពារដោយស្របច្បាប់នូវអធិបតេយ្យភាព និងទឹកដីដែលជាកម្មសិទ្ធរបស់ខ្លួន។





x Enlarged Image