អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន មានជំងឺមហារីកក្រពេញប្រូស្តាត

International • May 19, 2025
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន មានជំងឺមហារីកក្រពេញប្រូស្តាត

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី18 ខែឧសភាបានឲ្យដឹងថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន (Joe Biden) ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ដែលបានរាលដាលដល់ឆ្អឹង ខណៈដែលបច្ចុប្បន្ន លោក និងក្រុមគ្រួសារកំពុងពិនិត្យមើលជម្រើសនៃការព្យាបាល។ យោងតាមសេចក្តីថ្លែងការណ៍ លោក បៃឌិន វ័យ 82 ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានរោគសញ្ញាពីទឹកនោម។ គួរបញ្ជាក់ផងដែរថា អាណត្តិរបស់អតីតប្រធានាធិបតី ចូ បៃឌិន ត្រូវបានបញ្ចប់កាលពីថ្ងៃទី 20 ខែមករា នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង។





x Enlarged Image