កាលពីថ្ងៃអាទិត្យ ទី4 ខែឧសភា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានជួបជាមួយប្រទេសជាច្រើន រួមទាំងប្រទេសចិន ដើម្បីពិភាក្សារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយប្រទេសចិន គឺការធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាព។ លោក ត្រាំ បានបន្តថា លោកមិនមានគម្រោងពិភាក្សារជាមួយលោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង ក្នុងសប្តាហ៍នេះនោះទេ ប៉ុន្តែមន្ត្រីចិន និងអាមេរិកកំពុងពិភាក្សារលើ "បញ្ហាផ្សេងទៀត"។ លោក ត្រាំ បានអះអាងម្តងទៀតថា ប្រទេសចិនបាន "កេងប្រវ័ញ្ញយើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ" លើពាណិជ្ជកម្មពិភពលោក។ គួរបញ្ជាក់ផងដែរថា មន្ត្រីកំពូលៗរបស់រដ្ឋបាលលោក ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំជាមួយដៃគូពាណិជ្ជកម្មជាច្រើន ចាប់តាំងពីការប្រកាសដាក់ពន្ធ 10% នឹងខ្ពស់ជាងនេះ កាលពីថ្ងៃទី 2 ខែមេសា លើប្រទេសភាគច្រើន ដែលបន្ទាប់មកត្រូវផ្អាករយៈពេល 90 ថ្ងៃនោះ។ លោក ត្រាំ ក៏បានដាក់ពន្ធ 25% លើរថយន្ត ដែក និងអាលុយមីញ៉ូម ពន្ធ 25% លើប្រទេសកាណាដា និងម៉ិកស៊ិកូ និងពន្ធ 145% លើប្រទេសចិន។