ផលិតកម្ម PDS Entertainment បានបញ្ជាក់ដែរថា ក្នុងរឿងនេះគឺមានន័យអប់រុំច្រើនខ្លាំងមែនទែន និងបង្ហាញពីប្រពៃណីនៃអ្នករស់នៅលើទឹក និងពិធី ដង្ហែសព តំកល់សពលើដើមឈើ នៃខេត្តសៀមរាប ដែលប្រជាជនបច្ចុប្បន្នក៏កំពុងតែបន្តរទំនៀមទំលាប់នេះដល់បច្ចុប្បន្ន។ភាពយន្តនេះក៏បានបង្ហាញដល់តំបន់ទេសចរណ៍មួយដែរ កូនខ្មែរ រឺ ជនបរទេសអាចមកមើលទីកន្លែងគេតំកល់សព និងទំនៀមទំលាប់ រឺ ទិន្នភាពជាក់ស្តែងអ្នករស់នៅទន្លេនិងជីវភាព ការប្រកបមុខរបរប្រជាជននៅទីនោះ។ រឿងសពលើដើមឈើ ផលិតកម្ម PDS Entertainment បានបន្ថែមថា PDS តែងតែរៀបចំសាច់រឿងដែលកើតលើទិន្នភាពពិតក្នុងសង្គម ហើយផ្សារភ្ជាប់ពីប្រពៃណីទំនៀមទំលាប់ខ្មែរយើងដើម្បីអោយក្មេងៗទំពាំងស្នងរស្សីបានឃើញ ដឹងលឺ យល់ផងដែរ ជាពិសេសថតទីកន្លែងពិត គិតក៏នឹកថា ព្រឺគួអោយខ្លាច។… 

រឿងនេះ» ក៏មានតួអង្គសោភា រឺ ហៅថាពិសី បានសម្តែងយ៉ាងសាហាវ ជក់ចិត្ត នាងមកម្តងទៀតក័មិនអោយទស្សនិកជនខកបំណង, តួអង្គ កញ្ញា គុណ កន្និកា ជាតួអង្គ ខ្មោច, តួអង្គ លោក ស្រេន វុធថា ជាតួអង្គ លាក់ទឹកមុខ, និងតួអង្គ ម្តាយ សុម៉ាលី មាតានៃទឹកភ្នែក, តួអង្គ រាំប៉ូ កំណាចកាចឃូឃៅ.. ក្នុងរឿងនេះជាប្រភេទរឿង រន្ធត់អង្កេត លាក់កំបាំងច្រើន.. ធ្វើអោយទស្សនិកជនមិនខកបំណង។ PDS Entertainment បានបញ្ជាក់បានបញ្ជាក់ដែរថា 

ផលលំបាកថតគឺច្រើនខ្លាំងមែនទែន ពិសេសខាងបច្ចេកទេស អូសភ្លើង កាត់យប់ លើទឹក, Standby លើទឹកសឹងតែ 1ខែ, ប្រើទូកច្រើន និង ទូកស្មាច់ប្រាស្រ័យលើទូករាល់ថ្ងៃ, កាត់ក្តៅ ខ្យល់ គ្រប់យ៉ាង, លុកលុយក្នុងទឹកតួអង្គនីមួយៗ និងក្រុមការងារ ពលីសឹងតែមិននឹកស្មានដល់ថាអាចបញ្ចប់និងយកមកបញ្ចាំងអោយពុកម៉ែបងប្អូនទស្សនិកជនបានឃើញ យល់ « រឿងសពលើដើមឈើ» តួអង្គធ្លាក់ទឹកជាច្រើនដងរងាញាក់ ឡើងលើដើមឈើ អ៊ុទូក ចុះឡើងមានផលវិបាកខ្លាំង, តែពួកយើងបានជំនះគ្រប់យ៉ាងដើម្បីពាំនាំរឿងមួយនេះជូនពុកម៉ែបងប្អូនទស្សនា។ សង្ឃឹមថា ពុកម៉ែបងប្អូនជួយគាំទ្រ និងលើកស្ទួយវិស័ខ្សែភាពយន្ត ដើម្បីតួអង្គ និង ផលិតកម្មនិងមានកំលាំងដើម្បីប្រឹងរិះរកគំនិតរឿងល្អៗ មកជូនទស្សនិកជនបន្ថែមទៀត។