ភ្នំពេញ៖
បុរសជាសន្តិសុខម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់នៅរោងចក្រ ខេ ហ្វាញ(ខេមបូឌា) ហ្គាម៉ិន ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។
ជនរងគ្រោះ មានឈ្មោះ អម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ បច្ចុប្បន្ន ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ដង្កោ សហការណ៍ជាមួយនគរបាលខណ្ឌដង្កោ ព្រមទាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅពិនិត្យកោសល្យវិច័យ ហើយ បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី មិនពាក់ព័ន្ធករណីឃាតកម្មឡើយ ៕