ចាត់ទុកថាជាគូស្នេហ៍ដែលមហាជនមានការរំភើបជាខ្លាំង តាំងពីពួកគេនៅជាគូសង្សារនឹងគ្នាមកម្ល៉េះ។ ពួកគេបានចាប់ចិត្តលើគ្នា នៅអំឡុងពេលថតភាពយន្តខ្នាតធំរឿង “អ្នកម្តាយ Zombie”។ ក្រោយមកទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួត រហូតឈានទៅដល់ការរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីយ៉ាងឱឡារិក កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីភ្ជាប់ពាក្យរួច លាវ វេងហួរ ក៏បានដឹកដៃ រឿន ណាត ទៅសាងគ្រួសារនៅឯទឹកដីលោកខាងលិច គឺសហរដ្ឋអាមេរិក។ យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ រឿន ណាត ក៏បានបង្ហោះរូបភាពពីរបីសន្លឹក អមដោយសារដ៏មានអត្ថន័យ បានធ្វើឱ្យមិត្តរួមអាជីព និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងចូលរួមសម្តែងក្តីត្រេកអរដល់ពួកគេទាំងពីរផងដែរ។ នៅក្នុងការបង្ហោះនេះ គេបានដឹងថា គឺជាថ្ងៃរៀបការរបស់តារាប្រុសស្រីរូបនេះ ដោយ រឿន ណាត ដែលជាកូនក្រមុំបាននិយាយថា “ប្រហែលជាមិនសូវមានអ្នកដឹងទេថាថ្ងៃនេះជាថ្ងៃពួកយើងរៀបការ 09.05.2025 អរគុណដែលជ្រើសរើសអូនជាប្រពន្ធរបស់បង”។ ជាមួយគ្នានេះ លាវ វេងហួរ ក៏បានតបទៅកាន់ឧត្តមភរិយារបស់លោកដែរថា “ចាប់ ពី ថ្ងៃ នេះ ទៅ បងអាច ហៅ អូន ថា ប្រពន្ធ ពេញ ៗមាត់ ហេីយ “ ។
ឃើញថា ការរៀបចំអាពាហ៍ពិពាហ៍របស់ពួកគេ មិនហ៊ឹកហ៊ាក់ធំដុំដូចមង្គលការតារាទូទៅក៏ពិតមែន ប៉ុន្តែនេះជាមង្គលការដ៏មានអត្ថន័យមិនអាចបំភ្លេចបានរបស់ពួកគេផងដែរ៕ផងដែរ ៕