មហាសេដ្ឋីក្រុមហ៊ុន ថេស ឡា លោក អ៊ីឡុន ម៉ាស បានសម្រេចចាកចេញពីជួររដ្ឋាភិបាលរបស់លោកប្រធានាធិបតី ត្រាំ បន្ទាប់ពីមានភាពច្របូកច្របល់ក្នុងការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធឡើងវិញ។ កាលពីថ្ងៃពុធ ទី 28 ខែឧសភា លោក ម៉ាស បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដែលតួនាទី និងពេលវេលារបស់លោក ក្នុងនាមជាមន្ត្រីពិសេសប្រចាំនាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានបញ្ចប់។ គួរបញ្ជាក់ផងដែរថា អាណត្តិរយៈពេល 130 ថ្ងៃរបស់លោក ម៉ាស ក្នុងជួររដ្ឋាភិបាលរបស់លោកប្រធានាធិបតី ត្រាំ ត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី 30 ខែឧសភាខាងមុខនេះ។