យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភានេះថា ឧបទ្ទវហេតុមួយបានកើតឡើង អំឡុងពេលនៃការដាក់ឲ្យដំណើរការនាវាចម្បាំងរបស់ប្រទេសកូរ៉េខាងជើងថ្មីមួយគ្រឿង។ លោកប្រធានាធិបតី គីម ដែលចុះត្រួតពិនិត្យការដាក់ឲ្យដំណើរការនៃនាវាពិឃាតទម្ងន់ 5000 តោនមួយនេះ បានរិះគន់ឧបទ្ទវហេតុនេះ ថាជា "ការធ្វេសប្រហែស" ដែល "មិនអាចអត់ឱនបាន" និងបានបញ្ជាឲ្យជួសជុលនាវានេះឡើងវិញ មុនពេលនៃកិច្ចប្រជុំគណបក្សដែលធ្វើនៅខែមិថុនាខាងមុខ។ គួរបញ្ជាក់ផងដែរថា កន្លងមក ប្រទេសកូរ៉េខាងជើង ក៏ធ្លាប់ទទួលរងនូវឧបទ្ទវហេតុស្រដៀងគ្នានេះ ជុំវិញការបាញ់បង្ហោះយានអវកាសរបស់ខ្លួន។