កណ្តាល ៖ 

យុវជនម្នាក់ បានជិះម៉ូតូ បុករះបង្គោលដែកដែលដាក់នៅមុខរោងចក្រ បង្កដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាល សន្លប់ស្តូកស្តឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរសចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ(៥) ចន្លោះគីឡូម៉ែត្រ លេខ(១៩-២០ )ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា÷នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1K-9811 បើកបរដោយឈ្មោះវិន យ៊ាំងគ្រឺ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ (ពុំមានពាក់មួកសុវត្ដិភាព) រងរបួសធ្ងន់បែកក្បាល ហូរឈាម សន្លប់ ស្តូកស្តឹង ដែលបើកបរមានទិសដៅពីជើងទៅត្បូង  ។

លុះពេលមកដល់ចំណុចកើតហេតុ  ក៏បានរ៉េចង្កូតជ្រុលទៅបុករះនិងបង្គោលដែកដាក់តាមមុខរោចក្រ ហើយ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 

សមត្ថកិច្ច បានដាក់សេចក្តីសន្និដ្ធានថា÷គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយជនរងគ្រោះខ្លួនឯង បើកបរក្នុងល្បឿនលឿន មិនពិនិត្យស្ថានភាពផ្លូវធ្វេសប្រហេស ទើបបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ បែបនេះ ។ ចំពោះមធ្យោបាយធ្វើដំណើរ ត្រូវបាន សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាទែន៕