កណ្ដាល ៖
ជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់(ម៉ាទឹកកក) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទី ចំណុច៖ផ្ទះជនសង្ស័យឈ្មោះ លីវ លីហេង ស្ថិតនៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ដកហូតបាន រួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០៩កញ្ចប់តូច ទម្ងន់២,៧២ក្រាម។
-ទូរស័ព្ទដៃ០៤គ្រឿង ម៉ាកVIVO ចំនួន០៣គ្រឿង និងម៉ាកTecno Spark ០១គ្រឿង ។
-កាំបិតផ្គាក់ ០១ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បើតាមសមត្ថកិច្ច បានឲ្យដឹងថានៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងប្រជាការពារ ចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ បានជួបជនសង្ស័យ ស្រាប់តែជនសង្ស័យស្ទុះរត់ ហើយ ត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ និងដកហូតបានម្សៅក្រាម សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០៩កញ្ចប់តូច ដែលជនសង្ស័យបោះចោលលើដី ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំបន្តនីតិវិធី ៕