ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង លោក លី ជូហូ (Lee Ju-ho) បានបើកកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃសុក្រ ទី02 ខែឧសភានេះ នឹងបានប្តេជ្ញាការពារសន្តិសុខជាតិ។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក លី  បានចូលកាន់តំណែងជាមេដឹកនាំស្តីទី ទី3 នៃប្រទេសសេដ្ឋកិច្ចធំជាងគេទី 4 របស់អាស៊ី ដោយបានជំរុញប្រទេសឲ្យចាកចេញពីភាពចលាចលនយោបាយ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីឆ្នាំមុនដោយអតីតលោកប្រធានាធិបតី យូន សុកយូល ដែលត្រូវបានបណ្តេញចេញពីតំណែង។ គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហាន ឌុកស៊ូ (Han Duck-soo) ដែលឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនោះ បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី01 ខែឧសភា មុនពេលរំពឹងទុកនៃការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។