ភ្នំពេញ៖ 

ជនសង្ស័យលួចម៉ូតូចំនួន៤ នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលខណ្ឌឬស្សីកែវនិងខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ចាក់សោរបើកទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០៣គ្រឿងនៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីមួយខែមុន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១. ឈ្មោះ ហ៊ុន ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ,២. ឈ្មោះ សឿម សភា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។ ៣.ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និង៤.ឈ្មោះ ជួន លីហេង ភេទប្រុស អាយុ២៧ឆ្នាំ ។ 

បន្ទាប់ពីឃាត់ខ្លួន  ជនសង្ស័យ ក៏បានសារភាពថាខ្លួន បានធ្វើសកម្មភាពចូលលួចយកម៉ូតូចំនួន៣ គ្រឿងកាលពីមួយខែមុនពិតប្រាកដមែន។ទោះបីជាយ៉ាងណាម៉ូតូចំនួន ៣ គ្រឿងត្រូវបានជនសង្ស័យយកទៅលក់អស់ពុំដក រហូតបាន  ឡើយ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនអ្នកទិញបន្តទៀត៕