ភ្នំពេញ៖ អ្នកគាំទ្របានមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោបណ្ដើរៗ និងបានចូលទៅកន្លែងអង្គុយដោយមានការសម្របសម្រួលពីក្រុមការងារស្ម័គ្រចិត្ត និងក្រុមយុវជន ដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លឹបអាស៊ីAFC CHALLENGE LEAGUE ២០២៤-២០២៥ រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លឹបបាល់ទាត់ FC Arkadag របស់តួកម៉េនីស្ថាន នៅវេលាម៉ោង៧និង០០នាទីយប់នេះ។