បាត់ដំបង៖
កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ហែម វុទ្ធី ដែលជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ០៣នាក់!
១.ឈ្មោះ រឿត ជា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើស្រែ
២.ឈ្មោះ សុង សឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ
៣.យ៉ុង យ៉េន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើសំណង់ ទាំងបីនាក់រស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ចំពោះវត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក(ICE) ចំនួន ១១កញ្ចប់ ទម្ងន់ ៤,៣៨ ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទ០២គ្រឿង ,ម៉ូតូ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕