ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានគ្រងជាម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក្រោយពីឆ្លងកាត់ការប្រកួត ៣២សប្ដាហ៍ ឈ្នះ២៥ ស្មើរ១ និងចាញ់៤ មាន ៧៦ ពិន្ទុ ដាច់ក្រុមលេខលេខ២ ភ្នំពេញក្រោន ៤ពិន្ទុ។
ព្រះខ័នរាជស្វាយរៀង បានគ្រងជើកឯកខេមបូឌានព្រីមៀរលីគ ២ឆ្នាំជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោកគ្រូ Pep Monus សញ្ជាតិអេស្ប៉ាញ ពោលគឺឆ្នាំ ២០២៣/២៤ និង ឆ្នាំ ២០២៤/២៥ ។
គួររំលឹកឱ្យដឹងផងដែរថាពិធីប្រគល់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តស្វាយរៀង ក្រោយពីបញ្ចប់ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ ៕