រាជធានីភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំកិច្ចកិច្ចប្រជុំនាយបេសកកម្មលើកទី២ និងចាប់ឆ្នោតបែងចែកពូលតាមប្រភេទកីឡាក្រុមនៃការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលប្រជុំធំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី២៧ ខឧសភា ឆ្នាំ២០២៥

ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំ និងក្រើនរំលឹក ដល់សហព័ន្ធកីឡាជាតិទាំង១៤ និងនាយបេសកកម្មទាំង២៥រាជធានី ខេត្ត នឹងអ្នកពាក់ព័ន្ធថា ការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះយើងមានប្រធានបទខុសផ្លែកពីឆ្នាំមុនៗ ដែលការប្រកួតនាពេលនេះក្រោមប្រធានបទ«កីឡាបង្កើនបញ្ញាស្មារតី» អញ្ចឹងប្រធានបទក្នុងការប្រកួតកីឡានីមួយៗប្រធានបទគឺខុសៗគ្នា ប៉ុន្ដែអ្វីដែលយើងត្រូវធ្វើនាពេលនេះ នៅក្នុងរង្វង់នៃការរៀបចំពីរផ្នែកធំៗនៅឡើយទេគឺពិធីបើក បិទ ពិធីបំពាក់មេដាយ និងផ្នែកផ្សេងៗទៀត នៅតាមសហព័ន្ធកីឡាជាតិ។ ក្នុងការប្រកួតពហុកីឡា មានលក្ខណៈពិសេសជាងការប្រកួតជើងឯករបស់ប្រភេទកីឡានីមួយៗ ចំណុចនេះយើងត្រូវតែជួយគ្នាក្នុងការទទួលខុសត្រូវ ចំណែកឯថ្នាក់ដឹកនាំរបស់មន្ទីរ និងរបស់នាយកដ្ឋានជំនាញ ត្រូវរ៉ាប់រងទៅលើការមើលថែ និងការជំរុញឱ្យការស្នាក់នៅ ហូបចុក របស់ប្រតិភូ កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តមានភាពកក់ក្ដៅ ហើយនឹងសុវត្ថិភាព។