ចាប់ខ្លួនជនសង្ស័យ០២នាក់តាមដីកា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

បាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ នៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្កួនជនត្រូវចោទចំនួន០២នាក់នៅចំណុច ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

 ជនត្រូវចោទទាំង០២នាក់ក្នុងនោះមាន! ១.ឈ្មោះ ម៉ាត់ ត្រហៀត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសុីឈ្នួលដឹកគោ

២.ឈ្មោះ ម៉ាត់ ត្រហៃ ភេទប្រុស អាយុ២០ ឆ្នាំមុខរបរសុីឈ្នួលដឹកគោ អ្នកទាំងពីររស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង 




ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៣ តព្រ/២៥ និងលេខ៧៤ តព្រ/២៥ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់លោក គា សីហា ចៅក្រមសើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្ត នៅត្រង់ចំណុចក្រុមទី៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

ក្រោយពីចាប់ខ្លួន ជនត្រូវចោទត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖រៀមសាលី