កម្ពុជាត្រៀមខ្លួនបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៦ ប្រភេទកីឡាចំនួន ៣៥ នាក់ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ យោងលិខិតអញ្ជើញ របស់ប្រធានសហព័ន្ធ កីឡាសាកលវិទ្យាល័យអន្តរជាតិ សហព័ន្ធកីឡាសាកលវិទ្យាល័យអាល្លឺម៉ង់ និងគណៈកម្មការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នៅអាល្លឺម៉ង់។ 

កម្ពុជាបានបញ្ជូនកីឡាចំនួន ៦ ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ។

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អប់រំយុវជននិងកីឡា និងជានាយបេសកកម្ម ព្រមទាំងសមាជិកក្រុមការងារពាក់ព័ន្ធដទៃទៀតផងដែរ។