កណ្តាល ៖ 

បុរសជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ក្នុងករណី ជួញដូរនូវសារធាតុ(ម៉ាទឹកកក) ដោយខុសច្បាប់ កាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥  នៅចំណុចផ្លូវបេតុង ស្ថឹតក្នុងភូមិព្រែកតាពៅ(១ )សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ធានបានអោយដឹងថា÷ ជនសង្ស័យមានឈ្មោះ ឡោះ សាក់នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាមមានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ មុខរបរ នេសាទត្រី ធ្វើតេស្តរកសារធាតុញៀន  វិជ្ជមាន(+) ។   វត្ថុតាងចាប់យក  : 

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ ទម្ងន់៨,២៩ ក្រាម ,  អាយភែតម៉ាក TG ចំនួន០១គ្រឿង(ខូច),ទូរស័ព្ចដៃចំនួន០៣គ្រឿង ម៉ាក TECNOSPARK ០១គ្រឿង,ម៉ាក IPHONE4 ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក OPPO F9 ០១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។ 

សមត្ថកិច្ចបន្តទៀតថា  មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមមៀន បានចេញល្បាតដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យកំពង់ដេីរ  ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើង ក៏ធ្វើការឃាត់សួរនាំឆែកឆេររកឃេីញម្សៅ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់និងជញ្ជីងថ្លឹង ថ្នាំញៀន ចំនួន០១ ដែលជនសង្ស័យទុកនៅក្នុងហោប៉ៅខោខាងស្តាំ បន្ទាប់មកកម្លាំងប៉ុស្តិ៍ នគរបាលដេីមមៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបាន បន្តទៅ ឆែកឆេរនៅផ្ទះទុកចោលរបស់ឈ្មោះ ឡោះ សាក់នី  ក៏រកឃេីញថ្នាំញៀនចំនួន០១កញ្ចប់ ទៀត ដែលឈ្មោះ ឡោះ សាក់នី លាក់ទុកនៅលេីក្បាលដំណេក។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លេីយសារភាពថា ÷ ថ្នាំញៀន ០១កញ្ចប់ ដែលសមត្ថកិច្ចឆែករកឃើញ គឺពិតជារបស់ខ្លួនប្រាកដមែន ចំណែកជញ្ជីង និងថ្នាំញៀន០១កញ្ចប់ទៀត គឺជារបស់ឈ្មោះ ធឿន ភេទប្រុស រស់នៅម្តុំវត្តបទុមសាគរ ហៅវត្តតាក្រប៉ៅ ស្គាល់គ្នាតាមរយៈទូរស័ព្ទ បានទាក់ទងមកខ្លួនឱ្យយកថ្នាំ និងជញ្ជីងទៅ លក់ឱ្យម៉ូយនៅគល់ស្ពានជប៉ុន ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ២៥០.០០០(ម្ភៃប្រាំម៉ឺនរៀល) ដោយឱ្យខ្លួនចំនួន៥០.០០០ ៛(ប្រាំម៉ឺនរៀល)ថ្លៃឈ្នួលយកទៅឱ្យម៉ូយ។ 

ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនិតិវិធីនៃច្បាប់៕