ស្វាយរៀង ៖

ហេតុការណ៍ដ៏អាក្រក់មួយថ្ងៃចូលរោងការ បែរជាមានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់រន្ទះបោកបក់ខ្លាំងៗ(ខ្យល់កន្ត្រាក់) បណ្តាលឲ្យប៉ើងដំបូលស័ង្កសី មកលើរោងការ ដួលរាបដល់ដី ប៉ុន្តែសំណាងល្អ មិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៥ស្ថិតក្នុងភូមិ បុសមនលើ ឃុំ បុសមន ស្រុក រំដួល ខេត្តស្វាយរៀង។ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖នៅពេលកើតមេឃខ្មៅមានភ្លៀងរន្ទះខ្យល់បោកបក់ខ្លាំងៗ មួយសន្ទុះក្រោយមក ស្រាប់តែមានដំបូលផ្ទះប្រក់ស័ង្កសី ពណ៌ខៀវ ហោះមកធ្លាក់ពីលើរោងការតែម្តង ដែលបណ្តាលអោយដួលរោងការនិងតុកៅអីដួលពេញដី។

ប្រភព បានបន្តទៀតថា៖នៅក្នុងហេតុការណ៍នេះ មិនបណ្តាលមានមនុស្សរងរបួសអ្វីទេគ្រាន់តែខូចខាតរោងការ ហើយ រោងការនេះ ជាថ្ងៃចូលរោងបើចំថ្ងៃហូបវិញ មិនដឹងថាមានមនុស្សប៉ុន្មាននាក់រងរបួសនោះ។

សូមបញ្ជាក់ថា៖កន្លងមក ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចេញ សេចក្ដីណែនាំដល់ប្រជាពលរដ្ឋទូរទាំងខេត្តស្វាយរៀង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិហើយនៅពេលមេឃភ្លៀងត្រូបិទ វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងត្រូវទីទួលមាន សុវត្ថិភាពជៀសវាងជួបគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ៕