ភ្នំពេញ៖
ក្រុមចោរវាយប្លន់យកម៉ូតូនិងទូរស័ព្ទចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាក់ scoopy មួយគ្រឿងនិងទូរស័ព្ទកាលពីថ្ងៃទីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៣និង៤០នាទីយប់ នៅមុខសួនច្បារវត្តបទុមវត្តី។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ កន់ សម្បត្តិដាទ្បែនសត្យា ហៅ សត្យា ប្រុស អាយុ១៨ ឆ្នាំ ,២-ឈ្មោះ ណោម ផេង ហៅ ផេង ប្រុស អាយុ១៧ឆ្នាំ,៣.ឈ្មោះ ស៊ិ សម្បត្តិ ហៅ បាត់ ប្រុស អាយុ១៧ឆ្នាំ,៤. ឈ្មោះ អុំ សុខទិត្យ ហៅ ទិត្យ ប្រុស អាយុ១៧ឆ្នាំ,៥. ឈ្មោះ គង់ លីហៃ ហៅ ហៃ ប្រុស អាយុ១៧ឆ្នាំ,៦. ឈ្មោះ សេត សាក់នី ហៅ រ៉ា ប្រុស អាយុ១៨ឆ្នាំ។
លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៣និង៤០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ យក ម៉ូតូ Scoopy ពណ៌ស ផលិត២០២៣ និង ទូរសព្ទ័ IPhone 13promax ពណ៌ខៀវ ) នៅចំនុចសួនវត្តបមុវត្តី ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕