មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក ខាលី អាល់ ហាយ៉ា បានប្រកាសកាលពីថ្ងៃអាទិត្យ ទី11 ខែឧសភាថា ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងសញ្ជាត្តិអ៊ីស្រាអែល-អាមេរិកម្នាក់ដែលមានឈ្មោះ អ៊ីដេន អាឡិចសេនឌឺ (Edan Alexander) ដែលជាប់ឃុំនៅតំបន់ហ្គាហ្សា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ដែលរងការឡោមព័ទ្ធ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក អាដាម បូឡើ (Adam Boehler) បាននិយាយថា ផែនការដែលត្រូវបានរាយការណ៍ដោយក្រុមហាម៉ាស់ ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅរស់រានមានជីវិតចុងក្រោយនៅក្នុងតំបន់ហ្គាហ្សា ម្នាក់នេះ គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខ នឹងថាការធ្វើដំណើរមកកាន់តំបន់មជ្ឈឹមបូព៌ារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសប្តាហ៍នេះ និងកាន់តែធ្វើឲ្យស្ថានការណ៍ កាន់តែប្រសើរ។