រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ុយក្រែន លោក អេនឌ្រី ស៊ីប៊ីហា (Andriy Sybiha) បានស្វាគមន៍កញ្ចប់ទណ្ឌកម្មទី 17 ប្រឆាំងនឹងប្រទេសរុស្ស៊ីដែលបានអនុម័តកាលពីថ្ងៃអង្គារ ទី20 ខែឧសភាដោយសហភាពអឺរ៉ុប ដោយលោកបាននិយាយថា យើងត្រូវការជំហានដ៏រឹងមាំបែបនេះ ក្នុងពេលនេះ ដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ីឲ្យបញ្ឈប់សង្រ្គាមឈ្លានពានរបស់ខ្លួន។ លោក ក៏បានអំពាវនាវឲ្យក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង 7 ឬ G7 កាត់បន្ថយតម្លៃប្រេងរបស់ប្រទេសរុស្ស៊ីដែលបច្ចុប្បន្តមានតម្លៃ 60 ដុល្លារក្នុងមួយបារ៉ែល មកត្រឹម 30 ដុល្លារក្នុងមួយបារ៉ែល។