ព្រះសីហនុ ៖
មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តព្រះសីហនុ ( ក.ប.ប ) ចុះបង្រ្កាប និងធ្វើកិច្ចសន្យាដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារលក់បង្គារឲ្យភ្ញៀវមានសារធាតុគីមី នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ។
លោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តព្រះសីហនុ ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីការលក់បង្គារ នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសារធាតុគីមីនោះ លោក បានណែនាំមន្ត្រីចុះពិនិត្យជាក់ស្តែង និង បានធ្វើកិច្ចសន្យាចំពោះអាជីវករឈ្មោះ អ៊ុយ ចន្ធូ ភេទ ស្រី ឆ្នាំកំណើត១៩៨៣ មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅបច្ចុប្បន្នភូមិ ០១ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ អាជីវករឈ្មោះ អ៊ុយ ចន្ធូ បានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បញ្ឈប់ជាបន្ទាន់នូវការលក់ដូរគ្រឿងសមុទ្រ (បង្គារ) ដែលផ្ទុកសាធាតុគីមី ខូចគុណភាពប៉ះពាល់សុខភាព ត្រូវសន្យាគោរពតាមការណែនាំ របស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនលក់ដូរម្ហូបអាហា គ្រឿងសមុទ្រគ្រប់ប្រភេទ ដែលមានសារធាតុគីមី ខូចគុណភាពបន្តទៀត ៕