កំពង់ស្ពឺ៖
បុរសម្នាក់ ជាមុខសញ្ញាជួយដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងមួយចំនួន ខណៈដែលកំពុងចរាចរណ៍គ្រឿងញៀន ហើយ កម្លាំងល្បាត បានប្រទះឃើញ។
ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្ត បាននិយាយឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ស៊ន ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្ត បានបន្តថាក្រោយឃាត់ខ្លួន កម្លាំងជំនាញ ដកហូតវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់(ទម្ងន់=៤៥០ក្រាម),ថង់ច្រកគ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន ០២គ្រឿង(ម៉ាកOppo និងIPhone X) និងរថយន្តចំនួន ០១គ្រឿង (ម៉ាកHYUNDAI ផ្លាកលេខ បាត់ដំបង 2D-9932)។
បច្ចុប្បន្ន ជនសង្ស័យជាមុខសញ្ញា រួមនិងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕