យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី23 ខែឧសភានេះថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមការស៊ើបអង្កេតពេញលេញលើឧបទ្ទវហេតុដែលកើតឡើង អំឡុងពេលនៃការដាក់ឲ្យដំណើរការនាវាចម្បាំងក្នុងសប្តាហ៍នេះ ។ ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ឧបទ្ទវហេតុដែលកើតឡើងកាលពីថ្ងៃពុធ ទី21 ខែឧសភា គឺបណ្តាលមកពីការបាត់បង់តុល្យភាពអំឡុងពេលដែលនាវាកំពុងដំណើរការ ហើយផ្នែកមួយចំនួននៃបាតនាវា រងការបុកប៉ះ ដែលបណ្តាលឲ្យទឹកសមុទ្រហូរចូលទៅក្នុងនាវា។ របាយការណ៍បានបន្តថា ទំហំនៃការខូចខាតមិនធ្ងន់ធ្ងរនោះទេ ហើយក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុនៃឧប្ទវហេតុ និងអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ។