ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ឲ្យប្រធានាធិបតីរុស្ស៊ី ពូទីន មកប្រទេសតួរគី ប្រសិនបើចង់ចរចារសន្តិភាព

International • May 12, 2025
ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ឲ្យប្រធានាធិបតីរុស្ស៊ី ពូទីន មកប្រទេសតួរគី ប្រសិនបើចង់ចរចារសន្តិភាព

លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យ ទី11 ខែឧសភាថា សំណើរបស់ប្រទេសអ៊ុយក្រែនដែលនឹងចាប់ផ្តើមដំណើរនៅថ្ងៃចន្ទ ទី12 ខែឧសភានេះ នៅតែបន្តស្ថិតនៅលើតុ ហើយទីក្រុង គៀវ នៅតែរង់ចាំការឆ្លើយតបពីរុស្ស៊ី។ ថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ លោក ហ្សេលេនស្គី បានបន្តថា កងកម្លាំងអ៊ុយក្រែន នឹងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប ប្រសិនបើកងទ័ពរុស្ស៊ី រំលោភលើបទឈប់បាញ់នេះ។ តែយ៉ាងណាមិញ ទីក្រុងមូស្គូ មិនបានប្តេជ្ញាចិត្តក្នុងការគោរពបទឈប់បាញ់រយៈពេល 30 ថ្ងៃ ដែលស្នើឡើងដោយមហាអំណាចអឺរ៉ុបកាលពីថ្ងៃសៅរ៍ ទី10 ខែឧសភា នោះទេ ខណៈដែលលោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានបញ្ជាក់ថា លោកនឹងនៅប្រទេសតួរគី នៅថ្ងៃទី 15 ខែឧសភាខាងមុខ សម្រាប់កិច្ចពិភាក្សាដែលស្នើឡើងដោយលោកប្រធានាធិបតីរុស្ស៊ី ពូទីន។ តែទោះជាយ៉ាងនេះក្តី ក៏នៅតែមិនទាន់មានព័ត៌មានច្បាស់លាស់ ថាតើលោកប្រធានាធិបតី ពូទីន នឹងចូលរួមដោយផ្ទាល់ ឬយ៉ាងណា។ 





x Enlarged Image