ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ ទី12 ខែឧសភាថា ប្រទេសរុស្ស៊ី កំពុងបន្តការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនបានឆ្លើយតបទៅនឹងសំណើសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់នៅក្នុងប្រទេសតួរគីនោះទេ។ ថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃ លោក ហ្សេលេនស្គី បានបន្តថា ការវាយប្រហាររបស់រុស្ស៊ីនៅតែបន្ត ទីក្រុងម៉ូស្គូមិនមានការឆ្លើយតបអ្វីទាំងអស់ទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ជាថ្មីម្តងទៀតថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគាំទ្រកិច្ចប្រជុំផ្ទាល់មុខដែលបានស្នើឡើងនេះ ហើយយើងក៏ជំរុញឲ្យលោក ពូទីន មានវត្តមាននៅក្នុងប្រទេសតួរគីដែរ។