បាត់ដំបង ៖ 

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង  លោកវរៈសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល និង កម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានស្ទាក់ ឃាត់រថយន្តម៉ាក Hyundai ពណ៌បៃតង ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ។

កិច្ចប្រតិបត្តិការស្ទាក់ឃាត់រថយន្តខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុក   បវេល ខេត្តបាត់ដំបង ខណៈដែលឈ្មួញកំពុងដឹកជញ្ជូនត្រីក្លាសេនាំចូលពីក្រៅប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចចម្រុះបានរកឃើញត្រីប្រាក្លាសេ ទំងន់ប្រហែល 2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ហើយបន្ទាប់មកត្រីនិងមធ្យោបាយ ព្រមទាំងអ្នក បេីករថយន្ត ត្រូវបានប្រគល់អោយមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង ដើម្បីអនុវត្ត នីតិវិធីបន្ត៕