ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បន្ទន់ជំហររបស់លោកលើការគំរាមកំហែងពន្ធលើសហភាពអឺរ៉ុប។ លោកប្រធានាធិបតី Trump បានប្រកាសថា លោកនឹងពន្យារពេលយកពន្ធ 50 ភាគរយដែលបានគ្រោងទុក លើការនាំចូលរបស់សហភាពអឺរ៉ុប រហូតដល់ថ្ងៃទី 9 ខែកក្កដាខាងមុខ បន្ទាប់ពីការស្នើសុំរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ខណៈដែលការពន្យារពេលនេះ ក៏ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump ធ្លាប់បានស្នើឲ្យអនុវត្តការយកពន្ធនេះ ចាប់ពីថ្ងៃទី 1 ខែមិថុនា។