កណ្ដាល៖
មានមនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាលករណីម៉ូតូសណ្ដោងរម៉កចំនួន១គ្រឿងនិងម៉ូតូហ៊ុងដាឌ្រីមសង់125 បុកគ្នាពេញទំហឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង ៣០ នាទី លើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិលេខ២ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដា គុបមូលC90 ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នី ដាវណ្ណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បើកបរក្នុងទិសដៅពីត្បូងទៅជើង។
ពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុ អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បានវ៉ារថយន្តដែលនៅខាងមុខវ៉ាខាងឆ្វេង ហើយ ពេលនោះ ក៏ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ខ្លាលេខកណ្ដាល1AG 5518 បើកបរដោយ ឈ្មោះ រស់សេត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានបើកបរក្នុងទិសដៅពីរជើងទៅត្បូងហើយក៏បានទៅបុកម៉ូតូសណ្តោងរ៉ឺម៉កខាងលើនោះ។ ករណីនេះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូសណ្កោងរ៉ឺម៉ករងរបួសស្រាល។ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួតពិនិត្យ វាស់វែងនៅកន្លែងកើតហេតុ និងបានដកហូតវត្ថុតាងដែលបានពាក់ព័ន្ធយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕