មកដឹងអំពីមូលហេតុច្បាស់ ដែលធ្វើអោយនារីដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារខុនដូរ ក្បែរស្ពានអាកាសក្បាលថ្នល់ កាលពីម្សិលមិញ

National • May 19, 2025
 មកដឹងអំពីមូលហេតុច្បាស់ ដែលធ្វើអោយនារីដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារខុនដូរ ក្បែរស្ពានអាកាសក្បាលថ្នល់ កាលពីម្សិលមិញ

ភ្នំពេញ៖ 

នារីរងគ្រោះមានឈ្មោះ រិទ្ធ មីនាបញ្ញា អាយុ ២៣ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តពោធិសាត់។

ពាក់ពន្ធ័ទៅនិងករណីនេះដែរ គឺកើតឡើងដោយសារតែនាងវក់និងលេងល្បែងស៊ីសង ចាញ់អស់លុយពីខ្លួនប្រមាណជាជាង ២ម៉ឺនដុល្លារ និងជំពាក់លុយគេមួយចំនួនថែមទៀត ទើបបានជាសម្រេចចិត្តធ្វើអត្តឃាត ដោយលោតពីលើជាន់ទី៦ នៅអគារខុនដូរព្រីនស៍ ធ្លាក់មកសល់ដី បណ្តាលអោយស្លាប់បាត់បង់ជីវិតបែបនេះនោះ។

នាងជាក្មេងកំព្រា រស់នៅតាំងពីតូចជាមួយ ឪពុកចិញ្ចឹម នៅឯ ខេត្តពោធិសាត់ និងចាកចេញពីផ្ទះ តាំងពីអាយុ អាយុ១៥ឆ្នាំ អស់ជាច្រើនឆ្នាំមកហើយ សូម្បីតែនាងធ្វើអ្វី? រស់នៅកន្លែងណា? អោយពិតប្រាកដ ក៏មិនមានអ្នកណាដឹងច្បាស់លាស់ដែរ។

   ក្រោយពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់កំលាំងមានសមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យ និងកោសលវិច្ច័យលើសាកសពនារីរងគ្រោះ ទើបបានប្រគល់ទៅអោយបុរសជាឪពុកចិញ្ចឹម ទៅតម្កល់ធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម ទៅតាមប្រពៃណី៕














x Enlarged Image