ឆក់ដណ្តើមយកកាបូបលុយមិនសម្រេច បានកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលអោយរងរបួសយ៉ាងដំណំ

National • May 09, 2025
 ឆក់ដណ្តើមយកកាបូបលុយមិនសម្រេច បានកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលអោយរងរបួសយ៉ាងដំណំ

បាត់ដំបង៖ 

បុរសម្នាក់ ត្រូវបានជនដែលគេស្គាល់ថាមនុស្សបែកថ្នាំកាប់ជាច្រើនកាំបិត  បណ្តាលអោយរងរបួសយ៉ាងដំណំនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចទួលទ្រាផ្លូវគ្រោះក្រហម ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

លោក រិទ្ធ ដែលជាអនុភូមិច្រាំងខ្ពស់ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគីរី នៃខេត្ត បាត់ដំបង បានបញ្ជាក់ដែរថា ជនសង្ស័យដែលប្រើអំពើហិង្សាខាងលើ គឺជាមនុស្សបែកថ្នាំ ហើយធ្លាប់ដើរកាន់កាំបិតតាមផ្លូវទៅមកទៅមកជាញឹកញាប់ ប៉ុន្តែមិនដែលប្រើអំពើហិង្សា ទៅលើនណាម្នាក់នោះទេ តែថ្ងៃនេះ ជាក់ស្តែង បានប្រើហិង្សាទៅលើឈ្មោះ គឿន ភារ៉ាន់ ជាច្រើនកាំបិតរហូតមានដល់ឆ្អឹងផងដែរ។

ដោយឡែក សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឌឹម សន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុជាមួយគ្នា ហើយ ក្រោយពេលកើតហេតុ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឃាត់ខ្លួនបានជាមួយនិងវត្ថុតាងកាំបិតកញ្ចែតដងឈើ០១ដើមផងដែរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕










x Enlarged Image