យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី30 ខែឧសភានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការពង្រឹងយោធា និងត្រួតពិនិត្យការធ្វើសមយុទ្ធកាំភ្លើងធំ។ អំឡុងពេលនៃកិច្ចប្រជុំ លោកប្រធានាធិបតី គីម បានសង្កត់ធ្ងន់អំពីពង្រឹង ដើម្បីដោះស្រាយ “រាល់បញ្ហាដែលកើតឡើងនៅក្នុងជួរកងទ័ព និងសកម្មភាពយោធា ហើយវាមានសារសំខាន់ណាស់ក្នុងការរៀបចំដើម្បីកសាងកម្លាំងយោធាដ៏មានឥទ្ធិពលមួយ។ នេះ ជាសកម្មភាពចុងក្រោយបង្អស់របស់លោកប្រធានាធិបតី គីម ដែលផ្តោតលើការពង្រឹងយោធារបស់ខ្លួន និងត្រៀមខ្លួនសម្រាប់ការបង្កហេតុណាមួយ។