ឃាតកររំលោភនិងរិតកសម្លាប់ក្មេងស្រីត្រូវបានតំណាងអយ្យការបើកការស៊ើបសួរសម្រេចចោទប្រកាន់ប្រឈមមុខជាប់គុកអស់មួយជីវិត 

ភ្នំពេញ៖ ឃាតករវ័យក្មេង៣នាក់ដែលរំលោភនិងរិតកសម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរនិងចោទប្រកាន់ពIបទ ឃាតកម្ម ដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនិងជាប់គុកអស់មួយជីវិត។     

លោកឆាយ ហុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ថា សំណុំរឿងឃាតកវ័យក្មេង៣នាក់ ពាក់ពន្ធករណីរំលោភសម្លាប់ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ទឹក ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យពីបទឃាតកម្ម ដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ។ 

ក្រោយពីបញ្ចប់ការស៊ើបសួរ សំណុំរឿងជនសង្ស័យទាំង៣នាក់នឹងត្រូវបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអសន្ន ដោយរង់ចាំបើកសវនាការកាត់ ទោសទៅតាមផ្លូវច្បាប់ ។

  ឃាតករវ័យក្មេង៣នាក់ នោះ១-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗជាជនដៃដល់ និងអ្នករំលោភ និងសម្លាប់ជនរងគ្រោះ,២.ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកផ្សំគំនិត,៣-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នក រួមគំនិតសម្លាប់,។ 







គួរបញ្ជាក់ថា ក្មេងស្រី រងគ្រោះ ឈ្មោះ វុទ្ធី លីណា  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាតករចាប់រំលោភនិងរឹតក៏សម្លាប់នៅក្នុងបន្ទប់ទឹកប្លម់យកខ្សែកប្លាកទីន២ខ្សែតម្លៃប្រមាណជាង១០០ដុល្លារនិងទូរស័ព្ទ២គ្រឿង ហើយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥ បន្ទាប់ពីអ្នកគ្រូប្រទះឃើញសពទាំងអាក្រាតកាយនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ ម៉េង ធា