ភ្នំពេញ ៖
បុរសពីរនាក់ជិះម៉ូតូធំ Kawasaki ដឹកគ្នា បោះពួយក្នុងល្បឿនលឿនដូចហោះ បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបែនដឹកដី យ៉ាងពេញទំហឹង បណ្ដាលឲ្យដួល បោកចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ទាំងពីរ យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០១និង៤៥នាទី ឈានចូលថ្ងៃអង្គារទី២០ ខែឧសភាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ ជិះម៉ូតូធំមួយគ្រឿងម៉ាក Kawasaki ពណ៌ក្រហម អត់មានស្លាកលេខ បើកបោះពួយក្នុង ល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តបែនដឹកដី ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោក ចូលក្រោមកង់រថយន្តកិនបែក ក្បាលស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះ រថយន្តមិនបានឈប់នោះទេ បានបន្ថែមល្បឿនបើករត់គេចចូលទៅការដ្ឋានមួយកន្លែង រួចតៃកុងរថយន្ត បានរត់គេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបា នចុះមកដល់ ក៏បានរាយការណ៍ទៅខាង ជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕