ឯកឧត្តម ឌី វិជ្ជា 🗣៖ «ខ្ញ៉ំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែ អ៊ំពូមីង បងប្អូនទាំងអស់ ដែលបានចំណាយធនធាន និងពេលវេលាដ៏មានតម្លៃចូលរួមទស្សនាការប្រកួតបាល់ទាត់រវាង ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ជាមួយ ក្លិបបាល់ទាត់ Arkadag កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។ ទោះបីជាលទ្ធផល កាលពីម្សិលមិញនេះ ព៉ំបានដូចការរំពឹងទុកក៏ដោយ គឺការគាំទ្ររបស់ពុកម៉ែ អ៊ំពូមីង បងប្អូនដោយបានមកចូលរួមទស្សនាផ្ទាល់ និងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនាននៅគេហដ្ឋាន ក៏ដូចជាតាមទីកន្លែងដ៏ទៃទៀត ដែលជាកម្លាំងគាំទ្រលើកទឹកចិត្តដល់ក្លិបកីឡាករ ព្រមទាំងបុគ្គលិកបម្រើការងារនៅក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ផងដែរ»។
សូមគោរពជូនពរ ពុកម៉ែ អ៊ំពូមីង បងប្អូនទាំងអស់មានសុខភាពល្អ ធ្វើដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងសូមបន្តគាំទ្រវិស័យបាល់ទាត់កម្ពុជាយើងទៅមុខទៀត។ សូមអរគុណ